Home

Khmer Buddhist Association is a non-profit and registered charitable organization. The association was founded and volunteered by Khmer’s diasporic members. Our Temple’s facility is located at 10450 140 Street, Surrey, BC V3T 4N5

About

ពុទ្ធិកសមាគមខ្មែរគឺជាអង្គការព្រះពុទ្ធសាសនាមិនស្វែងរកកម្រៃនិងជាអង្គការមនុស្សធម៌ចុះឈ្មោះក្រោមច្បាប់កាណាដា។ សមាគមនេះបានបង្កើតឡើងនិងស្ម័គ្រចិត្តដោយសមាជិកខ្មែររស់នៅក្រៅប្រទេស។ អាស័យដ្ឋានទីតាំងនៃវត្តរបស់យើងគឺ 10450 140 Street, Surrey, BC V3T 4N5.

Khmer Buddhist Association is a non-profit and registered charitable organization. The association was founded and volunteered by Khmer’s diasporic members. Our Temple’s facility is located at 10450 140 Street, Surrey, BC V3T 4N5.

ព្រះគ្រូសន្តិបាលោ
ព្រះចៅអធិការវត្ត
Venerable Santipalo
The ABBOT
ព្រះតេជគុណស៊ុន សារិទ្ធ
Venerable Sun Sarith
ព្រះតេជគុណទុន សារ៉ន
Venerable Tun Saron

Temple’s Project

សព្វទានំ ធម្មទានំ ជិនាតិ

ធម្មទានឈ្នះអស់ទានទាំងពួង

Sabba dᾱnam dhamma dᾱnam jinᾱti

The gift of Dhamma excels all other gifts.

ពុទ្ធិកសមាគមខ្មែរ-វត្តទេពធីតារាមសូមអនុមោទនាដល់សមាជិកនិងម្ចាស់ដើមទានទាំងអស់ដែលបានចាប់មគ្គផលសំរាប់គំរោងកសាងវត្តរបស់យើង។ យើងខ្ញុំសូមអំពាវនាវអោយមានការជ្រោមជ្រែងនិងមានម្ចាស់ដើមទានបន្ថែមទៀតដើម្បីអោយគំរោងកសាងបានជោគជ័យជាស្ថាពរ។ ជាពត៍មានបន្ថែមថ្មីៗ ព្រះចៅអធិការវត្តព្រះគ្រូសន្តិបាលោ និង ព្រះសង្ឃពីរអង្គទៀត បានសរសេរលិខិតបញ្ជាក់អំពីផលប៉ៈទង្គិចដល់សុខភាពក្នុងពេលកន្លងមក ព្រមទាំងភាពមិនប្រក្រតីនៃកិច្ចសន្យាឬកុងត្រាជាមួយក្រុមហ៊ុនកសាងនិងការរឹតបន្តឹងទៅតាមច្បាប់របស់សាលាក្រុងសើរី ទើបព្រះអង្គទាំងអស់អង្គសម្រេចចិត្តមិនកសាងនៅទីនេះ ហើយលើកទឹកចិត្តអោយសមាជិកក្រុមប្រឹក្សាភិបាលជាពិសេសពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រៈថ្លាទាំងអស់ជួយស្វះស្វែងរកទិញកន្លែងថ្មីដែលសមរម្យជាងនេះ។ សូមអានលិខិតទាំងស្រុងដែលភ្ជាប់មកនេះទាំងភាសាខ្មែរនិងអង់គ្លេស

Khmer Buddhist Association or Wat Tepthidaram would like to extend our appreciations to all members and donors for our Temple’s Construction Project, and we would like to appeal for further generosity as well as more donations from members and the public at large to achieve this goal. For the latest update, the chief monk (Abbot) and other two residential monks issued and signed a confirmation letter on bad impact of their health during staying there including the project delays and improper contract with the builder especially the strict regulations and allocated smaller lot-size by the City Hall that should not build a suitable place for congregations. The monks encouraged board of directors and all Buddhist devotees to seek and purchase a new suitable place to build the Temple.

ទាញយកលិខិតអំពាវនាវថ្មី (Click to get the latest letter from the Monks)

ទាញយកលិខិតអំពាវនាវចាស់ (Click to get old Project brochure)

Blog

In Memory of Upasika Var Siep

មហាឧបាសិកាវ៉ា សៀប ដែលជាភរិយារបស់មហាឧបាសកដួង ផែន បានទទួលអនិច្ចកម្មកាលពីថ្ងៃសៅរ៌ ទី៣០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧ល្ងាច៣០នាទីនៅឯមណ្ឌលស្នាក់នៅមនុស្សចាស់ជរា ក្នុងជន្នមាយុ៨៣ឆ្នាំ។ កូនៗចៅៗនិងញាតិមិត្តបានធ្វើពិធីដង្ហែសពនិងបូជាសពថ្ងៃសៅរ៌ ទី៦ ខែមេសា ឆ្នាំ២០១៩នេះ។ ថ្ងៃស្អែកនឹងមានកម្មវិធីនិមន្តព្រះសង្ឃបង្សុកុលនៅឯផ្ទះ។ Upasika Var Siep, spouse of Upasok Duong Phaen passed away on Saturday, March 30, 2019 about 7:30pm at the Nursing Home, age 83. Children, grand children and relatives paid last respect and process to the crematorium on Saturday, April 6, …

សូមចូលរួមរំលែកទុក្ខឧបាសិកាអ៊ុម-កានដែលបានទទួលមរណភាពថ្ងៃនេះ

យេីងខ្ញុំនិងក្រុមគ្រួសារ​ ជាកូនប្រុសស្រី​ ជាបង​ ជាប្អូន​ ជាចៅ​ មានទុក្ខជាទម្ងន់​ ដោយអ្នកម្តាយ​ ឧបាសិកា​ អ៊ុំ​ កាន​ បានទទួលមរណ:ភាព​ នៅថ្ងៃព្រហស្បត៍​ ទី១៧​ ខែមករា​ ឆ្នាំ២០១៩​ ត្រូវនឹងថ្ងៃ១២កេីត​ ខែបុស្ស​ ព.ស​ ២៥៦២​ ក្នុងជន្មាយុ​ ៨០​ ព្រះវស្សា​ ដោយជំងឺព្យាធិ​ (02/15/1939-01/17/2019). ហេតុដូច្នេះ​ យេីងខ្ញុំនិងក្រុមគ្រួសារ​ សូមគោរពអញ្ញេីញ​ ឧបាសក​ ឧបាសិកា​ អស់លោក​ លោកស្រី​ បងប្អូន​ កូនក្មួយ​ ទាំងអស់​ មកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ​ និងឧទ្ទឹសមគ្គផល​ ដល់វិញ្ញាណក្ខ័ន្ធ​ អ្នកម្តាយ​ អោយបានទៅដល់សុគិភព។  កម្មវិធី:១- ថ្ងៃសៅរ៍​ ទី១៩​ ខែមករា​ ឆ្នាំ២០១៩​ វេលាម៉ោង៤ល្ងាច​ ព្រះសង្ឃសូត្រមន្ត​ ប្រគេនភេសជ្ជ: និងទេសនា២- ថ្ងៃអាទិត្យ​ ទី២០​ ខែឆ្នាំដដែល​ វេលាម៉ោង៩ព្រឹក​ ព្រះសង្ឃបង្សុកូល​ ចំរេីនព្រះបរិត​ ប្រគេនយាគូ …

Residential monks at Tepthidrama Temple

ពុទ្ធិកសមាគមខ្មែរគឺជាអង្គការព្រះពុទ្ធសាសនាមិនស្វែងរកកម្រៃនិងជាអង្គការមនុស្សធម៌ចុះឈ្មោះក្រោមច្បាប់កាណាដា។ សមាគមនេះបានបង្កើតឡើងនិងស្ម័គ្រចិត្តដោយសមាជិកខ្មែររស់នៅក្រៅប្រទេស។ អាស័យដ្ឋានទីតាំងនៃវត្តរបស់យើងគឺ 10450 140 Street, Surrey, BC V3T 4N5. Khmer Buddhist Association is a non-profit and registered charitable organization. The association was founded and volunteered by Khmer’s diasporic members. Our Temple’s facility is located at 10450 140 Street, Surrey, BC V3T 4N5.